បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ សំដៅដល់បរិស្ថានសម្រាប់ឱ្យគ្រឹះស្ថានបច្ចេកវិទ្យាហិរញ្ញវត្ថុសាកល្បងនូវសេវានិងផលិតផលរបស់ខ្លួនជាមួយនឹងអតិថិជនពិតប្រាកដ ប៉ុន្តែក្នុងទំហំនិងរយៈពេលកំណត់មួយ មុននឹងធ្វើការដាក់ចេញនិងការជំរុញការប្រើប្រាស់ឱ្យបានទូលំទូលាយ។
កំណត់អំពីក្របខណ្ឌគ្រប់គ្រងការអនុវត្តបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់និយ័តករពាក់ព័ន្ធក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ក្នុងគោលដៅជំរុញការចាប់យក ការកែសម្រប និងការធ្វើនវានុវត្តន៍បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥។
បុគ្គលដែលមានបំំណងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុតាមបែបនវានុវត្តន៍ក្នុងការផ្ដល់ផលិតផលនិងសេវាហិរញ្ញវត្ថុដែលស្ថិតក្រោមឬអាចនឹងស្ថិតក្រោមនិយ័តកម្មរបស់និយ័តករពាក់ព័ន្ធក្រោមឱវាទ អ.ស.ហ. ត្រូវដាក់ពាក្យស្នើសុំនិងទទួលបានការអនុញ្ញាតជាមុន ដើម្បីចូលរួមក្នុងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុស្របតាមគោលការណ៍ណែនាំស្ដីពីបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់និយ័តករពាក់ព័ន្ធក្រោមឱវាទ អ.ស.ហ.។
១២ តុលា ២០២៣
១២ ធ្នូ ២០២៣
១១ មេសា ២០២២