គោលការណ៍ឯកជនភាព

គោលការណ៍ឯកជនភាពនេះ (“គោលការណ៍”) កំណត់មូលដ្ឋានដែលមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ("យើង" "ពួកយើង" ឬ "របស់យើង") នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អាចប្រមូល ប្រើប្រាស់ បង្ហាញ ឬធ្វើប្រព្រឹតិ្តកម្មលើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ("អ្នក" "លោកអ្នក" ឬ "របស់អ្នក")។ គោលការណ៍នេះអនុវត្តចំពោះទិន្នន័យផ្ទាល់ខ្លួនដែលយើងប្រមូលបានពីលោកអ្នក នៅពេលលោកអ្នកប្រើប្រាស់គេហទំព័ររបស់ពួកយើង https://fintech.fsa.gov.kh

ទិន្នន័យដែលយើងប្រមូល

  • ពួកយើងអាចប្រមូលទិន្នន័យបានលុះត្រាតែលោកអ្នកបានផ្តល់វាមកឱ្យពួកយើង តាមរយៈការធ្វើបរិវិសកម្មព្រឹត្តិបត្រព័ត៌មានឬការបំពេញទម្រង់ផ្សេងៗនៅលើគេហទំព័របស់ពួកយើង។ ទិន្នន័យផ្ទាល់ខ្លួនទាំងនោះ រួមមាន ឈ្មោះ អ៊ីមែល និងផ្សេងៗ។

គោលបំណងនៃការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន

ពួកយើងអាចប្រមូលនិងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក សម្រាប់គោលបំណងណាមួយដូចខាងក្រោម៖

  • ផ្តល់ជូនលោកអ្នកនូវព័ត៌មាន ឬព្រឹត្តិបត្រព័ត៌មានដែលលោកអ្នកបានស្នើសុំឬបានធ្វើបរិវិសកម្ម
  • ឆ្លើយតបទៅនឹងសំណួរនិងមតិកែលម្អរបស់លោកអ្នក ក្នុងករណីដែលលោកអ្នកបានសួរ ឬបានផ្ញើសារតាមរយៈទម្រង់ទំនាក់ទំនងនៅលើគេហទំព័ររបស់ពួកយើង
  • ដើម្បីគាំទ្រដល់កាតព្វកិច្ចអនុលោមតាមច្បាប់ ឬបទបញ្ជាដែលអាចអនុវត្តបានឬជួយក្នុងការអនុវត្តច្បាប់ និងការស៊ើបអង្កេតដែលធ្វើឡើងដោយរដ្ឋាភិបាលនិង/ឬអាជ្ញាធរ។

ពួកយើងអាចបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក៖

  • នៅពេលដែលការបង្ហាញទិន្នន័យនេះ សម្រាប់ការអនុវត្តកាតព្វកិច្ចនានាក្នុងកំឡុងពេលណាមួយឬទាក់ទងនឹងការផ្តល់ផលិតផល និងសេវាកម្មរបស់ពួកយើងដែលលោកអ្នកបានស្នើសុំ
  • ចំពោះភាគីទីបី ភ្នាក់ងារ និងអង្គភាពដែលផ្តល់និងផ្គត់ផ្គង់សេវាកម្ម ហើយយើងនឹងអនុវត្តទៅតាមតួនាទីផ្សេងៗណាមួយទាក់ទងនឹងគោលបំណងដូចដែលបានលើកឡើង។

សិទ្ធិរបស់លោកអ្នក

សិទ្ធិដែលលោកអ្នកមានទាក់ទងនឹងទិន្នន័យដែលពួកយើងបានរក្សាទុក រួមមាន៖

  • សិទ្ធិក្នុងការស្នើសុំឱ្យពួកយើងធ្វើបច្ចុប្បន្នកម្មទិន្នន័យរបស់លោកអ្នក ប្រសិនបើវាមិនត្រឹមត្រូវ ឬមិនពេញលេញ
  • សិទ្ធិទាមទារឱ្យពួកយើងលុបចោលទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ក្នុងកាលៈទេសៈខ្លះ។ ក៏ប៉ុន្តែ ពួកយើងអាចនៅតែបន្តរក្សាទិន្នន័យរបស់លោកអ្នក ប្រសិនបើយើងមានសិទ្ធិទទួល ឬតម្រូវឱ្យរក្សាវាទុក។
  • សិទ្ធិក្នុងការទាមទារឱ្យពួកយើងដាក់កម្រិតលើដំណើរការព័ត៌មានរបស់លោកអ្នកនៅក្នុងស្ថានការណ៍ណាមួយ។ ជាថ្មីម្តងទៀតវាអាចមានករណីដែលអ្នកជំទាស់ ឬស្នើសុំឱ្យយើងរឹតត្បិតធ្វើប្រព្រឹត្តិកម្មលើព័ត៌មានរបស់លោកអ្នក ប៉ុន្តែពួកយើងមានសិទ្ធិបន្តធ្វើប្រព្រឹត្តិកម្មព័ត៌មានរបស់លោកអ្នក និង/ឬបដិសេធសំណើនោះ។

ការការពារទិន្នន័យផ្ទាល់ខ្លួន

រាល់ទិន្នន័យដែលពួកយើងបានរក្សាទុក ពួកយើងនឹងការពារក្នុងមធ្យោបាយដែលអាចទទួលយកបានក្នុងពាណិជ្ជកម្ម ដើម្បីការពារពីការបាត់បង់និងការលួច ក៏ដូចជាការចូលប្រើប្រាស់ ការលាតត្រដាង ការចម្លង ការប្រើប្រាស់ ឬការកែប្រែដោយគ្មានការអនុញ្ញាត។

រយៈពេលរក្សាទុកទិន្នន័យ

ពួកយើងរក្សាទុកតែព័ត៌មានដែលប្រមូលបានសម្រាប់រយៈពេលចាំបាច់ ដើម្បីផ្តល់ឱ្យលោកអ្នកនូវសេវាកម្មដែលលោកអ្នកបានស្នើសុំ ឬអនុលោមតាមច្បាប់ពាក់ព័ន្ធរយៈពេលរក្សាទុក។

តំណភ្ជាប់ទៅគេហទំព័រខាងក្រៅ

គេហទំព័ររបស់ពួកយើងអាចភ្ជាប់ទៅគេហទំព័រខាងក្រៅ ដែលមិនឋិតក្រោមការគ្រប់គ្រងរបស់ពួកយើង។ សូមជ្រាបថា ពួកយើងមិនមានការគ្រប់គ្រងលើខ្លឹមសារ និងគោលការណ៍អនុវត្តលើគេហទំព័រទាំងនោះទេ ហើយមិនអាចទទួលយកការទទួលខុសត្រូវ ឬការទទួលខុសត្រូវចំពោះគោលការណ៍ឯកជនភាពរបស់ពួកគេឡើយ។

ការយល់ព្រមរបស់លោកអ្នក

ការបន្តប្រើប្រាស់គេហទំព័ររបស់ពួកយើងនឹងត្រូវបានចាត់ទុកថាជាការទទួលយកការអនុវត្តរបស់ពួកយើងជុំវិញគោលការណ៍ឯកជនភាព និងព័ត៌មានផ្ទាល់ខ្លួន។

ការធ្វើបច្ចុប្បន្នកម្មគោលការណ៍ឯកជនភាព

ពួកយើងអាចមានការកែប្រែគោលការណ៍ឯកជនភាពនេះតាមការចាំបាច់ ដោយមិនចាំបាច់ត្រូវជូនដំណឹងជាមុនឡើយ។ សូមពិនិត្យមើលគោលការណ៍ឯកជនភាពនេះឱ្យបានទៀងទាត់ ដើម្បីធានាការទទួលបានព័ត៌មានចុងក្រោយ។

ការសាកសួរ

ប្រសិនបើលោកអ្នកមានការសង្ស័យ ឬត្រូវការព័ត៌មានបន្ថែមអំពីអ្វីដែលពួកយើងបានលើកឡើងនៅក្នុងគោលការណ៍ឯកជនភាពនេះ សូមទំនាក់ទំនងមកពួកយើងតាមរយៈអ៊ីមែល fintechcenterfsa@gmail.com ឬទូរសព្ទ +៨៥៥ ៨៩ ៧០២ ២០៧ ឬនៅការិយាល័យរបស់ពួកយើងតាមភាពងាយស្រួលរបស់លោកអ្នក។

គោលការណ៍ឯកជនភាពនេះត្រូវបានធ្វើបច្ចុប្បន្នកម្មចុងក្រោយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣។