អត្ថបទ

ទទួលបានចំណេះដឹងជាមួយអត្ថបទថ្មីៗ

Card image
សេដ្ឋកិច្ចឌីជីថល

ទស្សនាទានស្ថាបនូបនីយកម្មសេដ្ឋកិច្ចឌីជីថលកម្ពុជា

 ១០ តុលា ២០២៣

ខ្លឹមសារសង្ខេប

សេដ្ឋកិច្ចឌីជីថលកម្ពុជា គឺជាម៉ូដែលថ្មីនៃកំណើនសេដ្ឋកិច្ចទីផ្សារ។ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជារយៈពេលវែង, រាជរដ្ឋាភិបាលបានធ្វើស្ថាបនូបនីយកម្មសេដ្ឋកិច្ចឌីជីថលកម្ពុជា អនុលោមតាមបទពិសោធ, ឧត្តមានុវត្តន៍ និងនិន្នាការស្ថាបនូបនីយកម្មសេដ្ឋកិច្ចឌីជីថលក្នុងបរិការណ៍តំបន់និងសកល ដែលមានសមានគតិភាពជាមួយនឹងបរិការណ៍កម្ពុជា។ ស្ថាបនូបនីយកម្មសេដ្ឋកិច្ចឌីជីថលកម្ពុជា ស្ថិតនៅលើម៌ាគាគោលនយោបាយនិងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវនៃប្រមុខរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់លើការបង្កើតស្ថាប័នមានសមត្ថកិច្ចដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល, ស្ថាប័នដឹកនាំសម្របសម្រួលនិងជំរុញ និងស្ថាប័នចូលរួមគាំទ្រនានា។ ស្ថាបនូបនីយកម្មសេដ្ឋកិច្ចឌីជីថលកម្ពុជា នៅមានចំណុចខ្វះខាតមួយចំនួន ដែលតម្រូវឱ្យមានការដាក់ចេញនិងការអនុវត្តនូវទិសដៅយុទ្ធសាស្ត្រសុវុឌ្ឍិកម្ម ប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធិភាព ក្នុងស្មារតីនៃការកែទម្រង់និងការពង្រឹងអភិបាលកិច្ចស្ថាប័ន ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិនិងប្រជាជនជាធំ អនុលោមតាមគោលនយោបាយ, យុទ្ធសាស្ត្រ, ផែនការអភិវឌ្ឍ, ផែនទីមគ្គទេសក៍, ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ 


មាតិកានុក្រម

ខ្លឹមសារសង្ខេប
សេចក្តីផ្តើម
១-ស្ថានភាពស្ថាបនូបនីយកម្មសេដ្ឋកិច្ចឌីជីថលកម្ពុជា
១.១-ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល
១.២-គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល
១.៣-អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល
១.៤-ក្រុមការងារបច្ចេកទេសសេដ្ឋកិច្ចឌីជីថល
១.៥-យន្តការស្ថាបនូបនីយកម្មផ្សេងទៀត
២-ទិសដៅយុទ្ធសាស្ត្រអភិវឌ្ឍស្ថាប័នសេដ្ឋកិច្ចឌីជីថលកម្ពុជា
២.១-ទិសដៅយុទ្ធសាស្ត្រទី១ “រៀបចំនិងធ្វើសុវុឌ្ឍិកម្មផែនការអភិវឌ្ឍស្ថាប័ន”
២.២-ទិសដៅយុទ្ធសាស្ត្រទី២ “ស្រាវជ្រាវ អភិវឌ្ឍ និងនវានុវត្តស្ថាប័ន”
២.៣-ទិសដៅយុទ្ធសាស្ត្រទី៣ “អភិវឌ្ឍសមត្ថភាពនិងគុណវុឌ្ឍិស្ថាប័នជាប្រចាំ”
២.៤-ទិសដៅយុទ្ធសាស្ត្រទី៤ “រៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តសេដ្ឋកិច្ចឌីជីថល”
២.៥-ទិសដៅយុទ្ធសាស្ត្រទី៥ “ធ្វើវិសោធនកម្មច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន”
២.៦-ទិសដៅយុទ្ធសាស្ត្រទី៦ “ធ្វើសុខដុមនីយកម្មមុខងារស្ថាប័នសេដ្ឋកិច្ចឌីជីថល”
សេចក្តីសន្និដ្ឋាន
សទ្ទានុក្រម
ឯកសារយោង



សូមទាញយករបាយការណ៍លម្អិតខាងក្រោម៖

1st_Acticle_Establishment_CamDigitalEco_Dec2023_V1.pdf 641.42 KB