រាល់ការអាក់សេសនិងការប្រើប្រាស់ផ្នែកណាមួយនៃគេហទំព័រ https://fintech.fsa.gov.kh (“ផតថលបច្ចេកវិទ្យាហិរញ្ញវត្ថុ”, “ផតថល”, “ថ្នាល”) បញ្ជាក់ថាលោកអ្នកយល់ស្របតាមផ្លូវច្បាប់លើលក្ខខណ្ឌប្រើប្រាស់ដែលបានកំណត់នេះដោយគ្មានដែនកំណត់ឬលក្ខខណ្ឌ។ ប្រសិនបើលោកអ្នកមិនយល់ព្រមនឹងលក្ខខណ្ឌប្រើប្រាស់នេះទេ សូមកុំអាក់សេស ឬប្រើប្រាស់ផតថលនេះ។ រាល់ការបន្តអាក់សេស ឬការប្រើប្រាស់ផតថលនេះ (មិនថាក្នុងពេលបច្ចុប្បន្ន ឬនៅពេលអនាគត) នឹងបញ្ជាក់ថាលោកអ្នកបានយល់ព្រមទទួលយកលក្ខខណ្ឌប្រើប្រាស់នេះ។
សិទ្ធិកម្មសិទ្ធិ
ផតថលបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺជាកម្មសិទ្ធិនិងឋិតក្រោមការគ្រប់គ្រងរបស់មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ("យើង" "ពួកយើង" ឬ "របស់យើង")។
គ្រប់មាតិកាដែលបានចុះផ្សាយនៅលើផតថលនិងនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ពួកយើង រួមមាន ទិន្នន័យ ព័ត៌មាន រូបភាព វីដេអូ ឬកម្មវិធីសុសវែរណាមួយ ("មាតិកា") ត្រូវបានការពារដោយកម្មសិទ្ធិបញ្ញា ម៉ាកពាណិជ្ជនាម និងទម្រង់ផ្សេងទៀតនៃកម្មសិទ្ធិ។ លើកលែងតែមានការបញ្ជាក់ជាលាយលក្ខណ៍អក្សរច្បាស់លាស់ មិនដូច្នេះទេសិទ្ធិនិងអត្ថប្រយោជន៍លើមាតិកាទាំងអស់ជាកម្មសិទ្ធិ អាជ្ញាប័ណ្ណ ឬឋិតក្រោមការគ្រប់គ្រងដោយមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ។
ការដាក់កម្រិតលើការប្រើប្រាស់មាតិកា
មាតិកាដែលបានចុះផ្សាយនៅលើផតថលបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺជាកម្មសិទ្ធិរបស់មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
លើកលែងតែមានការអនុញ្ញាតពីពួកយើង លោកអ្នកមិនត្រូវចម្លង ផលិតឡើងវិញ លក់ ឬធ្វើអាជីវកម្មផ្នែកណាមួយនៃផតថលឬមាតិកា តាមរយៈមធ្យោបាយណាមួយសម្រាប់គោលបំណងសាធារណៈ ឬពាណិជ្ជកម្មដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីពួកយើងឡើយ។
ការដាក់កម្រិតផ្សេងទៀតលើការប្រើប្រាស់ផតថល
លោកអ្នកមិនត្រូវបានអនុញ្ញាតឱ្យចូលអាក់សេសដោយគ្មានការអនុញ្ញាតលើផ្នែកឬមុខងារណាមួយនៃផតថល ប្រព័ន្ធឌីជីថល ឬបណ្តាញណិតវើកដែលភ្ជាប់ជាមួយផតថល ឬសេវូបករណ៍ណាមួយនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬសេវាកម្មណាមួយដែលផ្តល់ឱ្យនៅលើឬតាមរយៈផតថល ដោយការហេក លួចពាក្យសម្ងាត់ ឬតាមមធ្យោបាយខុសច្បាប់ណាមួយ។
បណ្តាញទំនាក់ទំនងសង្គម
ពួកយើងរក្សាសិទ្ធិគ្រប់យ៉ាងពាក់ព័ន្ធនឹងបណ្តាញទំនាក់ទំនងសង្គមរបស់ពួកយើង រួមមានប៉ុន្តែមិនកំណត់ចំពោះ៖ (១)ការបន្ថែម ការលុបចេញ ឬកែប្រែមាតិកាណាមួយ (២)ការបង្ខាំងអ្នកប្រើប្រាស់ដែលរំខាន និង (៣)ការបញ្ឈប់បណ្តាញទំនាក់ទំនងសង្គមរបស់ពួកយើងនៅពេលណាមួយក៏បាន។
ពួកយើងមិនបានរៀបចំ គ្រប់គ្រង តំណាងឱ្យ គាំទ្រមតិយោបល់ ឬសេចក្តីថ្លែងការណ៍ណាមួយដែលផុសដោយអ្នកដ៏ទៃនៅក្នុងបណ្តាញទំនាក់ទំនងសង្គមរបស់ពួកយើងនោះទេ រួមទាំងអ្នកដែលបានកំពុងតាមដាន (follow) ឬចូលចិត្ត (like) បណ្តាញរបស់ពួកយើង ព្រមទាំងអ្នកដែលពួកយើងបានកំពុងតាមដានឬចូលចិត្ត ហើយមាតិកាទាំងនោះឋិតក្រោមការទទួលខុសត្រូវរបស់ម្ចាស់មាតិកាតែមួយគត់។ លើសពីនេះទៀត ក្នុងករណីយពួកយើងបានតាមដានគណនី ចូលចិត្តគេហទំព័រ បង្ហោះសារ ឬចែករំលែកមាតិការបស់គណនីណាមួយឡើងវិញ សកម្មភាពទាំងនេះមិនត្រូវបានចាត់ទុកជាការគាំទ្រយល់ព្រមពីពួកយើងឡើយ។
ការបដិសេធលើមាតិកា
រាល់ព័ត៌មានលម្អិតនិងទិន្នន័យទាំងអស់ដែលបានចុះផ្សាយនៅលើផតថលរបស់ពួកយើង ត្រូវបានអង្កេតនិងត្រួតពិនិត្យដោយមជ្ឈមណ្ឌលឬដោយភាគីទីបី។ ទោះបីជាយ៉ាងនេះក៏ដោយ មជ្ឈមណ្ឌលនិងភាគីទីបីមិនទទួលខុសត្រូវសម្រាប់ភាពត្រឹមត្រូវ ភាពពេញលេញ និងបច្ចុប្បន្នភាពមាតិកានោះទេ។ ករណីនេះក៏អនុវត្តចំពោះគេហទំព័រដែលអាចអាក់សេសតាមរយៈតំណភ្ជាប់ដែលបានផ្តល់ឱ្យផងដែរ។
ពួកយើងក៏មិនទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់ណាមួយ ដែលបង្កឡើង (ដោយផ្ទាល់ ឬដោយប្រយោល) ដោយការអាក់សេសឬប្រើប្រាស់ផតថល រួមទាំង ប៉ុន្តែមិនកំណត់ចំពោះការខូចខាតឬការបាត់បង់ណាមួយដែលកើតឡើងដោយសារការពឹងផ្អែកលើមាតិកាដែលបានចុះផ្សាយ។
ការរក្សាសិទ្ធិ
ពួកយើងរក្សាសិទ្ធិក្នុងការធ្វើបច្ចុប្បន្នកម្ម ឬកែសម្រួលផតថលនៅពេលណាមួយក៏បាន។
ពួកយើងក៏សូមរក្សាសិទ្ធិទាំងអស់ក្នុងការបដិសេធ រឹតបន្តឹងការអាក់សេស ឬបង្ខាំងការអាក់សេសផតថល នៅគ្រប់ពេលវេលា សម្រាប់ហេតុផលណាមួយ និងដោយមិនបញ្ជាក់ហេតុផលណាមួយក៏បាន។
ដែនច្បាប់
លក្ខខណ្ឌប្រើប្រាស់នេះត្រូវបានគ្រប់គ្រងដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តនៃព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្នកម្មលក្ខខណ្ឌប្រើប្រាស់
លក្ខខណ្ឌប្រើប្រាស់នេះអាចត្រូវបានកែសម្រួលពីពេលមួយទៅពេលមួយ។ លក្ខខណ្ឌប្រើប្រាស់ដែលបានធ្វើបច្ចុប្បន្នកម្មនឹងត្រូវចុះផ្សាយលើផតថលនេះ ហើយការអាក់សេសឬការប្រើប្រាស់ផតថលរបស់លោកអ្នកបន្ទាប់ពីការសម្រួលត្រូវបានចុះផ្សាយ បញ្ជាក់ពីការយល់ព្រមរបស់លោកអ្នកចំពោះលក្ខខណ្ឌប្រើប្រាស់ថ្មីដែលបានកែសម្រួល និងការយល់ព្រមរាល់ការផ្លាស់ប្តូរដែលបានធ្វើឡើងទាំងអស់។ ហេតុដូច្នេះ លោកអ្នកគួរតែអានទំព័រនេះដោយប្រុងប្រយ័ត្នរាល់ពេលដែលលោកអ្នកចូលប្រើប្រាស់ផតថលនេះ។