អគ្គលេខាធិការដ្ឋាន​អាជ្ញាធរសេវាហិរញ្ញវត្ថុ​មិនមែនធនាគារ

សារស្វាគមន៍របស់ ឯកឧត្តម ម៉ី វ៉ាន់ 

 រដ្ឋលេខាធិការ​នៃក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ​នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ.

“តាមរយៈ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាលទី៤ ក្នុងចំណោម​ការងារអាទិភាពនានា​ក្នុងនីតិកាលទី៦នៃរដ្ឋសភា រាជរដ្ឋាភិបាលផ្តោត​លើការជំរុញនិង​ការលើកទឹកចិត្តដល់​ការអភិវឌ្ឍ​និងការប្រើប្រាស់​បច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព សំដៅកសាងមូលដ្ឋានឆ្ពោះទៅ​សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូល​មធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។”

សមាសភាព​ថ្នាក់ដឹកនាំ​នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ.

Avatar

ឯកឧត្តម ម៉ី វ៉ាន់

អគ្គលេខាធិការ

Avatar

ឯកឧត្តម គុយ សាវុធ

អគ្គលេខាធិការរង

Avatar

បណ្ឌិត សោម ផៃ

អគ្គលេខាធិការរង

Avatar

លោក ង៉ោ ដាឡែន

អគ្គលេខាធិការរង

Avatar

លោក ម៉ី សំអាត

ប្រធាននាយកដ្ឋានកិច្ចការទូទៅ

Avatar

លោក លាង ភួង ប៊ុណ្ណារ៉ាត់

ប្រធាននាយកដ្ឋានគោលនយោបាយ

Avatar

តំណាង

នាយកដ្ឋានបច្ចេកទេសនិងកិច្ចការគតិយុត្ត

Avatar

ឯកឧត្តម សូ សុភា

ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ

តួនាទីនិងភារកិច្ច​របស់អគ្គលេខាធិការដ្ឋាន អ.ស.ហ.

  •  ផ្តល់ការគាំទ្រដល់​កិច្ចដំណើរការរបស់ អ.ស.ហ.

  •   សម្របសម្រួល រៀបចំ និងអនុវត្តនូវ​គោលនយោបាយ​និងយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ហិរញ្ញវត្ថុ​មិនមែនធនាគារ រួមទាំង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ

  •  រៀបចំ​យុទ្ធសាស្ត្រ និងផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​មិនមែនធនាគារ រួមទាំងតាមដាន និងវាយ​តម្លៃ​លើប្រសិទ្ធភាព​នៃការអនុវត្ត

  •  សម្រប​សម្រួល​ការស្នើសុំ​ការអនុម័តបទប្បញ្ញត្តិ វិធាន និងនីតិវិធី​ចាំបាច់សម្រាប់​ការគ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​មិនមែនធនាគារ រួមទាំងតាមដាន និងវាយតម្លៃ​លើ​ប្រសិទ្ធភាព​នៃការអនុវត្ត

  •  ផ្ដល់​ការសម្រប​សម្រួល​រវាង​និយ័តករ និងក្នុង​ក្របខណ្ឌ​គណៈកម្មការ​ជំនាញ ឬក្រុមការងារ​បច្ចេកទេស ឬយន្តការ​អន្តរក្រសួង/ស្ថាប័ន ក្នុងការអនុវត្ត​យុទ្ធសាស្ត្រ និងផែនការ​សកម្មភាព​នៃវិស័យ​ហិរញ្ញវត្ថុ​មិនមែនធនាគារ

  •  សម្រប​សម្រួល​កិច្ចសហប្រតិបត្តិការ​តំបន់​និងអន្តរជាតិ រួមទាំង​កិច្ចសហប្រតិបត្តិការ​ជាមួយដៃគូអភិវឌ្ឍន៍

  •  សម្របសម្រួល និងផ្តល់​យោបល់​ជូនក្រុមប្រឹក្សា អ.ស.ហ. លើទំនាស់​នៃការអនុវត្ត​បទប្បញ្ញត្តិ រួមទាំងបញ្ហា​ឆ្លងវិស័យ

  •  សម្របសម្រួល​ការផ្ដល់​យោបល់​ជូន​ក្រុមប្រឹក្សា អ.ស.ហ. លើបញ្ហា​បច្ចេកទេស និងបញ្ហា​ប្រឈមនានា ពាក់ព័ន្ធនឹង​វិស័យ​ហិរញ្ញវត្ថុ​មិនមែនធនាគារ តាមការណែនាំ​របស់ក្រុមប្រឹក្សា អ.ស.ហ.

  •  រៀបចំ​ដាក់ឱ្យ​ដំណើរការ​និងគ្រប់គ្រង​នូវប្រព័ន្ធ​ប្រមូល​ព័ត៌មាន និងទិន្នន័យ​របស់ អ.ស.ហ. រួមទាំង​ស្រាវជ្រាវ វិភាគ និងរៀបចំ​ចងក្រងឯកសារ

  •  សម្របសម្រួល និងបូកសរុប​សំណើ​ថវិកា​ប្រចាំ​ឆ្នាំរបស់ អ.ស.ហ. ជូន​ក្រុមប្រឹក្សា អ.ស.ហ. ពិនិត្យ និងសម្រេច រួមទាំង​ការរៀបចំ​ថវិកា​សម្រាប់​កិច្ចដំណើរការ​នៃ អ.ស.ហ. អគ្គលេខាធិការដ្ឋាន និងអង្គភាព​សវនកម្មនៃ អ.ស.ហ.

  •  សម្របសម្រួល និងតាមដាន​ការអនុវត្ត​ផែនការ​សកម្មភាព​ទាក់ទង​នឹងការប្រឆាំង​ការសម្អាតប្រាក់​និងហិរញ្ញប្បទាន​ភេរវកម្ម ពាក់ព័ន្ធនឹង​វិស័យ​ហិរញ្ញវត្ថុ​មិនមែនធនាគារ

  •  សម្របសម្រួល​ជាមួយ​និយ័តករ​ពាក់ព័ន្ធ លើការ​បណ្តុះបណ្តាល​និងការកសាង​សមត្ថភាព​សម្រាប់មន្ត្រី អ.ស.ហ.

  •  រៀបចំ​ផ្សព្វផ្សាយ​និងលើកកម្ពស់​ការយល់ដឹង​សាធារណៈ​អំពី​គោលនយោបាយ​និងយុទ្ធសាស្ត​អភិឌ្ឍន៍​វិស័យហិរញ្ញវត្ថុ​មិនមែនធនាគារ

  •  គ្រប់គ្រង​ហិរញ្ញវត្ថុ និងបុគ្គលិក​របស់​អគ្គលេខាធិការដ្ឋាន

  •  សម្របសម្រួល​ការគ្រប់គ្រង​ធនធានមនុស្ស និងការរៀបចំ​ថវិកា របស់ អ.ស.ហ.

  •  គ្រប់គ្រង​បញ្ជីសារពើភ័ណ្ឌ​នៃទ្រព្យសម្បត្តិ​រដ្ឋរបស់ អ.ស.ហ. និងគ្រប់គ្រង​ទ្រព្យសម្បត្តិរដ្ឋ​ដែលត្រូវបាន​បែងចែក​ឱ្យនៅក្រោម​អគ្គលេខាធិការដ្ឋាន

  •  អនុវត្ត​ការងារ​ផ្សេងទៀត តាមការណែនាំ​របស់​រដ្ឋមន្តី្រ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន​ក្រុមប្រឹក្សា អ.ស.ហ. ។

តួនាទីនិងភារកិច្ច​របស់​អគ្គលេខាធិការ អ.ស.ហ.

  •  ដឹកនាំ​ការអនុវត្ត​តួនាទី និងភារកិច្ច​របស់​អគ្គលេខាធិការដ្ឋាន អ.ស.ហ.

  •  គ្រប់គ្រង​ការងារ​ប្រចាំថ្ងៃ​របស់​អគ្គលេខាធិការដ្ឋាន

  •  រៀបចំ​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា អ.ស.ហ.

  •  គ្រប់គ្រង​ចំណូល និងចំណាយ​របស់​អគ្គលេខាធិការដ្ឋាន

  •  ជាតំណាង​ឱ្យអគ្គលេខាធិការដ្ឋាន​ក្នុងកិច្ចទំនាក់ទំនង​ជាមួយស្ថាប័ន​ជាតិ-អន្តរជាតិ និងវិស័យឯកជន

  •  ចុះហត្ថលេខា​លើកិច្ចសន្យា​និងកិច្ចព្រមព្រៀងផ្សេងៗ ក្នុងនាម​អគ្គលេខាធិការដ្ឋាន និង អ.ស.ហ. ដោយមាន​ការឯកភាព​ពីរដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជា​ប្រធានក្រុមប្រឹក្សា អ.ស.ហ.

  •  អនុវត្ត​ការងារផ្សេងទៀត​តាមការណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន​ក្រុមប្រឹក្សា អ.ស.ហ. ។

រចនាសម្ព័ន្ធ​នៃអាជ្ញាធរសេវាហិរញ្ញវត្ថុ​មិនមែនធនាគារ

រចនាសម្ព័ន្ធ​នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ.

*: អគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ប្រើនិមិត្តសញ្ញា និងត្រារបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

តាមដាន​អគ្គលេខាធិការដ្ឋាន អ.ស.ហ.