ដើម្បីធ្វើសមាហរណកម្មយន្តការនៃការគ្រប់គ្រងនិងត្រួតពិនិត្យលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ មានជាអាទិ៍ វិស័យធានារ៉ាប់រងនិងសោធនឯកជន វិស័យមូលបត្រ វិស័យសន្តិសុខសង្គម វិស័យបរធនបាលកិច្ច វិស័យគណនេយ្យនិងសវនកម្ម និងវិស័យអចលនវត្ថុ វិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ក្នុងគោលបំណងពង្រឹងនិងធានាប្រសិទ្ធភាពនៃការគ្រប់គ្រង ការត្រួតពិនិត្យ និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារ រួមទាំងការលើកកម្ពស់ការអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាបញ្ញត្តិករសម្រាប់វិស័យធានារ៉ាប់រងនិងសោធនឯកជន វិស័យមូលបត្រ វិស័យសន្តិសុខសង្គម វិស័យបរធនបាលកិច្ច វិស័យគណនេយ្យនិង សវនកម្ម និងវិស័យអចលនវត្ថុ វិស័យបញ្ចំ និងប្រាតិភោគដោយអនុប្បទាន ដែលការអនុវត្តតួនាទីរបស់ អ.ស.ហ. នៅក្នុងវិស័យនីមួយៗ
លើកសំណើអំពីគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុមិនមែនធនាគារ រួមទាំងបច្ចេកវិទ្យាហិរញ្ញវត្ថុមិនមែនធនាគារជូនរាជរដ្ឋាភិបាល
កំណត់ ត្រួតពិនិត្យ និងតាមដានការអនុវត្តផែនការយុទ្ធសាស្ត្រនិងផែនការ សកម្មភាពសម្រាប់អនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុមិនមែនធនាគារ
ពង្រឹងទំនុកចិត្តទីផ្សារ គាំពារវិនិយោគិន និងទប់ស្កាត់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុនៅក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ តាមរយៈការចាត់ឱ្យមានការស៊ើបអង្កេត ប្រមូលព័ត៌មានពីគ្រប់បុគ្គលស្ថាប័នពាក់ព័ន្ធ និងអាចចាត់វិធានការបង្កកទ្រព្យសម្បត្តិឬសាច់ប្រាក់ក្នុងគណនីធនាគាររបស់បុគ្គលពាក់ព័ន្ធក្នុងករណីសង្ស័យប្រព្រឹត្តអំពើល្មើសក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដោយអនុវត្តស្របតាមច្បាប់ជាធរមាន
រួមចំណែករក្សានិងពង្រឹងស្ថិរភាពហិរញ្ញវត្ថុ
ជំរុញការអភិវឌ្ឍនវានុវត្តន៍ហិរញ្ញវត្ថុ។
ប្រធាន
អនុប្រធាន
ពិនិត្យ និងស្នើឡើងនូវគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុមិនមែនធនាគារ រួមទាំងបច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់វិស័យហិរញ្ញវត្ថុមិនមែនធនាគារ
ដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់អនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុមិនមែនធនាគារ
ពិនិត្យនិងតាមដានការអនុវត្តផែនការយុទ្ធសាស្ត្រនិងផែនការសកម្មភាពរបស់ អ.ស.ហ.
ពិនិត្យនិងសម្រេចលើការរៀបចំប្រកាស សារាចរ និងសេចក្ដីណែនាំផ្សេងៗ ដើម្បីគ្រប់គ្រងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ
ពិនិត្យនិងសម្រេចលើលក្ខខណ្ឌ នីតិវិធី និងវិធាន ដើម្បីផ្តល់ ព្យួរ និងដកហូតអាជ្ញាបណ្ណ និង/ឬ វិញ្ញាបនបត្រ ការអនុញ្ញាត ការទទួលស្គាល់ ការចុះបញ្ជី ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ
លើកកម្ពស់ការអនុវត្តនិងជំរុញដល់ការប្រតិបត្តិនិងអនុលោមភាពតាមបញ្ញត្តិ
ត្រួតពិនិត្យការអនុវត្តតួនាទីនិងភារកិច្ចរបស់និយ័តករក្រោមឱវាទ
ពិនិត្យនិងអនុម័តគម្រោងថវិកាសម្រាប់កិច្ចដំណើរការរបស់ អ.ស.ហ. និងរបស់និយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ.
ពិនិត្យនិងសម្រេចបទបញ្ជាផ្ទៃក្នុងរបស់ អ.ស.ហ.។