តើអ្វីជា​ផតថល​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ?

ផតថល​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ជាថ្នាល​អភិវឌ្ឍ​និងនវានុវត្ត​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា ដែលប្រមូលផ្តុំ ធ្វើប្រព្រឹត្តិកម្ម ផ្សព្វផ្សាយ និងអនុញ្ញាត​ឱ្យគ្រប់​តួអង្គសង្គម​អាក់សេស​ព័ត៌មាន ទិន្នន័យ ឯកសារ និងសេវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ។

លក្ខណៈពិសេសនៃផតថល​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ

ផតថល​​ដំបូង​គេបង្អស់​នៅកម្ពុជា

ផតថល​ដំបូង​គេបង្អស់​នៅកម្ពុជា ដែលត្រូវបាន​បង្កើតឡើង ក្នុងគោលបំណង​លើកកម្ពស់​ការអភិវឌ្ឍ​និងនវានុវត្តន៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ

មូលទិន្នន័យ​

ផតថលប្រមូលផ្ដុំនូវគ្រប់ព័ត៌មាន ទិន្នន័យ ឯកសារ និងសេវា​ពាក់ព័ន្ធនឹង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​

មាតិកាសម្បូរបែប

ផតថលប្រមូលផ្ដុំនូវមាតិកាដែលត្រូវបាន​ធ្វើបច្ចុប្បន្នកម្ម​ជាប្រចាំ

ផតថល​រួម

ផតថលរួមសម្រាប់​គ្រប់តួអង្គ​ពាក់ព័ន្ធនឹង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ

គោលបំណង

ប្រើប្រាស់​បច្ចេកវិទ្យា ព័ត៌មាន និងទិន្នន័យ ដើម្បីលើក​កម្ពស់​ការផ្តល់សេវា, ការអប់រំ និងភាពជឿទុកចិត្ត​ដល់គ្រប់​តួអង្គសង្គម ព្រមទាំងអភិវឌ្ឍ និងនវានុវត្ត​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា អនុលោមតាម​គោលនយោបាយ យុទ្ធសាស្ត្រ ច្បាប់ និងលិខិត​បទដ្ឋានគតិយុត្ត​ជាធរមាន។

បង្គោរចរ

អង្គភាពគ្រប់គ្រង

ស្ថិតក្រោម​ការគ្រប់គ្រង​របស់​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន​អាជ្ញាធរសេវា​ហិរញ្ញវត្ថុ​មិនមែនធនាគារ។

ទិន្នន័យគន្លឹះ

៥០៣
ច្បាប់និង​លិខិតបទដ្ឋាន​គតិយុត្ត
៩៩៩
បច្ចេកសព្ទ

តាមដាន